ដំណាំដូងប្រេងនៅកម្ពុជា(The oil palm in cambodia)


មេរៀនទី១   ផលិតកម្មដំណាំដូងប្រេង(oil palm)               


                   
១/ ការបណ្ដុះកូនដូងប្រេង
ជាដំបូងយើងត្រូវយកថង់ច្រកដីដាក់ជាជួរដោយមួយជូរមាន ១២ ថង់(ទទឹង) បណ្ដោយតាមសណ្ឋានភាពដីតែអាចប្រហែល ៤០០ ថង់ បន្ទាប់មកជ្រួយដីក្នុងថង់នីមួយៗរួចដាក់ជីហើយយកគ្រាប់ពូជដុះបានប្រហែល ៣-៥ សង់ទីម៉ែត្រ ដាក់ដាំក្នុងថង់ក្នុងជម្រៅ១-២​ សង់ទីម៉ែត្រនៅក្នុងថ្នាលតូច៕
នៅក្នុងថ្នាលតូចគេបណ្ដុះកូនដូងប្រេងអាយុបាន ១ខែ (មានស្លឹក១ទៅ២) ដាក់ជីអ៊ុយរេដោយលាយជាមួយទឹក(ជី ៣០ក្រាម លាយទឹក១៨លីត្រ) ក្នុងរយះពេលមួយខែនេះគេត្រូវរាប់កូនដូងណាដែលខូចទុកដោយឡែក បានរយះពេលមួយខេកន្លះរាប់ម្ដងទៀតនូវកូនដូងណាដែលខុសប្រក្រតី៕ចំពោះថ្នាលតូចនេះគេស្រោចទឹកពីរដងក្នុងមួយថ្ងៃដោយស្រោចម្ដងមានរយះពេល ១៥នាទី៕
នៅក្នុងថ្នាលធំគំលាតពីមួយដើមទៅមួយដើមទៀតស្មើ្ ០.៩មែត្រ(៩សង់ទីមែត្រ) ៕កូនដូងមួយថង់គេត្រូវដាក់ជីរ៉កផូស្វាត ១០០ក្រាមនៅក្នុងថ្នាលធំនេះគេបណ្ដុះមានរយះពេល ៩ខែ​(ទាំងថ្នាលតូច៣ខែនិងថ្នាលធំ៦ខែ) ទើបយកទៅដាំបន្តនៅចំការ៕ពេលកូនដូងអាយុបាន ១៤សប្ដាហ៍ ត្រូវដកស្មៅរួចដាក់ជី ១២-១២-១៧+TE (NPK)៕ចំពោះថ្នាលធំនេះគេស្រោចទឹកពីរដងក្នុងមួយថ្ងៃដោយស្រោចមួយដងមានរយះពេល២ម៉ោង៕
១.១/ ការដាំកូនដូងប្រេង
១.២/ ការវាយបន្ទាត់
ដូងប្រេងជាទូទៅគេដាំជារាងត្រីកោណសម្ស័ងដោយក្នុងចន្លោះជួរពីមួយដើមទៅ មួយដើមទៀតមានប្រវែង ៩ម៉ែត្រ(ដាំពីត្បូងទៅជើង) ចន្លោះរង ៧.៨០ម៉ែត្រ៕ការវាស់កាច់ក្បាលគេត្រូវវាស់ចែកត្រង់ជាមុនសិនដែលមានប្រវែង ១៥.៦០ម៉ែត្រ(ចែកជាពីរគឺស្មើនឹង ៧.៨០ម៉ែត្រ)រួចវាស់ចាប់ពីបង្គោលកណ្ដាលមកក្រោយប្រវែង ៤.៥០ម៉ែត្រ៕
១.៣/ ការជីករណ្ដៅ
            ចំពោះរណ្ដៅគេត្រូវជីកខាងលិចបង្គោលមានទំហំប្រវែង ៤.៥តឹកបួនជ្រុង ដែលមានជម្រៅ ៣.៥តឹក៕ចំពោះការជីកដីកំរាស់ ៣តឹកផ្នែកខាងលើត្រូវទុកមួយផ្នែកនៅមាត់រណ្ដៅម្ខាងបន្ទាប់មកជីកយកអាចត៍ដីរហូតបានជម្រៅ ៣.៥តឹក យកអាចត៍ដីទៅដាក់ផ្នែកមាត់រណ្ដៅម្ខាងទៀត៕បន្ទាប់ពីជីករួចរាល់យើងត្រូវយកជីរ៉កផូរស្វាត ឫជីផូរស្វាតចំនួន ២ខាំកន្លះរោយក្នុងរណ្ដៅពាក់កណ្ដាលនៅសល់ពាក់កណ្ដាលទៀតត្រូវរោយនៅលើដី Top Soil (ដីកម្រាស់ ៣តឹកផ្នែកខាងលើ)៕(នៅមានទៀត)


           
           










Comments

  1. Dear Owner,
    I am Syden Reach, Researcher. I want to study oil palm production. Do you have full doc on oil palm production.

    ReplyDelete

Post a Comment

Popular posts from this blog

Lovely cat